1 #ប៉ារ៉ាសិត 1 #ម្ហូបកំចាត់ប៉ារ៉ាសិត 1 ក្រពះ 1 ក្រពេញប្រូស្តាត 1 គ្រួស 1 ចង្កេះ 5 ចំណេះដឹងទូទៅ 1 ជំងឺបេះដូង 1 ជំងឺអាឡែហ្ស៊ី 1 ជម្ងឺក្អកខេះៗ 1 ជម្ងឺខ្វះឈាមក្រហម 1 ជាតិពុល 2 ជាតិស្កក្នុងឈាម 1 ជាតិអាស៊ីតអ៊ុយរិច 1 ឈឺខ្នង 1 ឈឺធ្មេញប្រើស្លឹកម្លូ 1 ឈឺសន្លាក់ដៃជើង 1 ដោះ 1 តម្រងរោម 1 ត្រប់ស្រួយ 1 ត្រួយស្វាយ 2 ថ្លើម 1 ទឹកដូងនិងគ្រោះថ្នាក់ 1 ទឹកនោមផ្អែម 1 បូសពិស 1 ប្រឆាំងជំងឺមហារីក 1 ប្រដាប់ភេទ 1 ប្រទៀលកន្ទុយក្រពើ 1 ប្រមាត់ 1 ផ្លែទៀប 1 ពពាយ 2 ពោះវៀន 1 ព្យាបាលជម្ងឺគាំងបេះដូង 1 ភ្នែក 1 មហារីក 1 មុនជាំ 1 មេរោគក្រពះ 1 រមៀតនឹងការព្យាបាល 1 វីធីសាស្រ្ត 1 វីធីសាស្រ្តធម្មជាតិ 1 វីធីសាស្រ្តព្យាបាលធម្មជាតិ 1 សត្វល្អិត 1 សំរងខ្លាញ់ក្បាលពោះ 1 សាច់ដុំ 13 សុខភាព 1 សុខភាពបន្តពូជ 1 សុខភាពមាតា 1 សូម​ប្រយ័ត្ន 1 សួត 1 ស្រកទំងន់ 1 ស្លឹក​ម្លូ​ 1 ឬសដូងបាត 23 ឱសថធម្មជាតិ 1 ឲ្យល្បែកមុខម៉ដ្ឋរលោង

ដើមក្បាលរុយ (កំប៉ោយចិន) ជួយព្យាបាលមហារីកដោះ រលាកថ្លើម លើសឈាម កើតលឿង ជំងឺសួត(របេង) បូសពិស រលាកសសៃ គាបសសៃចង្កេះជាដើម

» ដើមក្បាលរុយ (កំប៉ោយចិន) ជួយព្យាបាលមហារីកដោះ រលាកថ្លើម
លើសឈាម កើតលឿង ជំងឺសួត(របេង) បូសពិស
រលាកសសៃ គាបសសៃចង្កេះជាដើម

#ជួយព្យាបាលមហារីកដោះ
វិធីប្រើ៖ យកស្មៅប្រមាណ៣ដើមលាងទឹកឲ្យស្អាត បុកឲ្យម៉ដ្ឋ លាយជាមួយទឹកបរិសុទ្ធ១លីត្ររួចយកស្បៃច្រោះយកតែទឹក ហូប១ថ្ងៃ៣ពេលម្តង១កែវ បើលាយទឹកឃ្មំសុទ្ធកាន់តែប្រសើរ។ ប្រភព៖ Sam Oeun Pol

#ការព្យាបាលៈ ផ្តាសាយ ក្តៅខ្លួន ក្អក រាកមួល លើសឈាមកើតលឿង រលាកថ្លើម សរសៃប្រសាទ បូសពិស ។
កម្រិត និងរបៀបប្រើៈ លាងទឹកឱ្យស្អាត ហាលស្ងួត ដាំផឹក ពី១៥-៣០ ក្រាម ក្នុង១ថ្ងៃ ផឹកធម្មតាជំនួសទឹក៕

ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាលឧបត្ថមដោយJICA

#ការព្យាបាលជំងឺសួត(របេង)

យករុក្ខជាតិនោះហាលនឹងកំដៅថ្ងៃឲ្យស្ងួតហើយយកមកដាំទឹកផឹកដូចផឹកទឹកតែ។

#ការព្យាបាលជំងឺសសៃ (រលាកសសៃ ,គាបសសៃចង្កេះជាដើម) 

វិធីធ្វើ៖ យករុក្ខជាតិនេះ ដើមស្រស់ បុកឲ្យម៉ដ្ឋហើយត្រាំស្រាសប្រភេទលេខ១ទុក១យប់ ហើយយកមករឹត និងរុំត្រង់កន្លែងឈឺ នោះឯស្រាយកមកផឹក១ថ្ងៃ៣ដង (កែវពែងអាកោ)។
ការទទួលបានផលជាក់ស្តែងពីលោក Savann Chieb ។
ស្មៅនេះអាចមានឈ្មោះហៅផ្សេងគ្នា ចង្ហិតស្នៀង, ដើមឥសីផ្សំស្រេច, ដើមកំប៉ោយចិន
ដើមក្បាលរុយ វាមានផ្កាពណ៌ស្វាយ លាយក្រហម សចុង ចេញនៅចុងមែក ភាគច្រើន ដុះនៅតាមគៀនរបងផ្ទះដែលមានដុះផ្សេងៗ ឬតាមផ្លូវដើ ផ្លូវថ្នល់ ផ្លូក្រវ៉ាត់ក្រុង ដំបូក និង តាមមាត់ទឹក។





អត្ថបទដោយ៖ អ៊ាង សុផល្លែត Sophalleth>
[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.