Articles by "សុខភាព"

1 #ប៉ារ៉ាសិត 1 #ម្ហូបកំចាត់ប៉ារ៉ាសិត 1 ក្រពះ 1 ក្រពេញប្រូស្តាត 1 គ្រួស 1 ចង្កេះ 5 ចំណេះដឹងទូទៅ 1 ជំងឺបេះដូង 1 ជំងឺអាឡែហ្ស៊ី 1 ជម្ងឺក្អកខេះៗ 1 ជម្ងឺខ្វះឈាមក្រហម 1 ជាតិពុល 2 ជាតិស្កក្នុងឈាម 1 ជាតិអាស៊ីតអ៊ុយរិច 1 ឈឺខ្នង 1 ឈឺធ្មេញប្រើស្លឹកម្លូ 1 ឈឺសន្លាក់ដៃជើង 1 ដោះ 1 តម្រងរោម 1 ត្រប់ស្រួយ 1 ត្រួយស្វាយ 2 ថ្លើម 1 ទឹកដូងនិងគ្រោះថ្នាក់ 1 ទឹកនោមផ្អែម 1 បូសពិស 1 ប្រឆាំងជំងឺមហារីក 1 ប្រដាប់ភេទ 1 ប្រទៀលកន្ទុយក្រពើ 1 ប្រមាត់ 1 ផ្លែទៀប 1 ពពាយ 2 ពោះវៀន 1 ព្យាបាលជម្ងឺគាំងបេះដូង 1 ភ្នែក 1 មហារីក 1 មុនជាំ 1 មេរោគក្រពះ 1 រមៀតនឹងការព្យាបាល 1 វីធីសាស្រ្ត 1 វីធីសាស្រ្តធម្មជាតិ 1 វីធីសាស្រ្តព្យាបាលធម្មជាតិ 1 សត្វល្អិត 1 សំរងខ្លាញ់ក្បាលពោះ 1 សាច់ដុំ 13 សុខភាព 1 សុខភាពបន្តពូជ 1 សុខភាពមាតា 1 សូម​ប្រយ័ត្ន 1 សួត 1 ស្រកទំងន់ 1 ស្លឹក​ម្លូ​ 1 ឬសដូងបាត 23 ឱសថធម្មជាតិ 1 ឲ្យល្បែកមុខម៉ដ្ឋរលោង
Showing posts with label សុខភាព. Show all posts

សម្រាប់បងប្អូនដែលមានជម្ងឺគ្រុនពោះវៀនរ៉ាំរៃ ព្យាបាលមិនជា ស្លឹកមន លាយជាមួយទឹកដូងអាចព្យាបាលបានជាសះស្បើយ ហើយមិនលាប់វិញឡើយ។

* វិធីធ្វើ៖ យកស្លឹកមនស្រស់ល្អប្រមាណ១៥-២០សន្លឹក បុកឲ្យម៉ដ្ឋលាយជាមួយទឹកដូង១ផ្លែ ហើយច្រោះយកកាកចេញ រួចហូបទឹកនេះឲ្យអស់សម្រាប់១ថ្ងៃ។

ហូបបាន៥ថ្ងៃទៅ១អាទិត្យលោកអ្នកនឹងបានជាសះស្បើយ និងព្យាបាលលាប់គ្រុនពោះវៀនទៀតផង។


អត្ថបទដោយ៖ អ៊ាង សុផល្លែត

» ដើមក្បាលរុយ (កំប៉ោយចិន) ជួយព្យាបាលមហារីកដោះ រលាកថ្លើម
លើសឈាម កើតលឿង ជំងឺសួត(របេង) បូសពិស
រលាកសសៃ គាបសសៃចង្កេះជាដើម

#ជួយព្យាបាលមហារីកដោះ
វិធីប្រើ៖ យកស្មៅប្រមាណ៣ដើមលាងទឹកឲ្យស្អាត បុកឲ្យម៉ដ្ឋ លាយជាមួយទឹកបរិសុទ្ធ១លីត្ររួចយកស្បៃច្រោះយកតែទឹក ហូប១ថ្ងៃ៣ពេលម្តង១កែវ បើលាយទឹកឃ្មំសុទ្ធកាន់តែប្រសើរ។ ប្រភព៖ Sam Oeun Pol

#ការព្យាបាលៈ ផ្តាសាយ ក្តៅខ្លួន ក្អក រាកមួល លើសឈាមកើតលឿង រលាកថ្លើម សរសៃប្រសាទ បូសពិស ។
កម្រិត និងរបៀបប្រើៈ លាងទឹកឱ្យស្អាត ហាលស្ងួត ដាំផឹក ពី១៥-៣០ ក្រាម ក្នុង១ថ្ងៃ ផឹកធម្មតាជំនួសទឹក៕

ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាលឧបត្ថមដោយJICA

#ការព្យាបាលជំងឺសួត(របេង)

យករុក្ខជាតិនោះហាលនឹងកំដៅថ្ងៃឲ្យស្ងួតហើយយកមកដាំទឹកផឹកដូចផឹកទឹកតែ។

#ការព្យាបាលជំងឺសសៃ (រលាកសសៃ ,គាបសសៃចង្កេះជាដើម) 

វិធីធ្វើ៖ យករុក្ខជាតិនេះ ដើមស្រស់ បុកឲ្យម៉ដ្ឋហើយត្រាំស្រាសប្រភេទលេខ១ទុក១យប់ ហើយយកមករឹត និងរុំត្រង់កន្លែងឈឺ នោះឯស្រាយកមកផឹក១ថ្ងៃ៣ដង (កែវពែងអាកោ)។
ការទទួលបានផលជាក់ស្តែងពីលោក Savann Chieb ។
ស្មៅនេះអាចមានឈ្មោះហៅផ្សេងគ្នា ចង្ហិតស្នៀង, ដើមឥសីផ្សំស្រេច, ដើមកំប៉ោយចិន
ដើមក្បាលរុយ វាមានផ្កាពណ៌ស្វាយ លាយក្រហម សចុង ចេញនៅចុងមែក ភាគច្រើន ដុះនៅតាមគៀនរបងផ្ទះដែលមានដុះផ្សេងៗ ឬតាមផ្លូវដើ ផ្លូវថ្នល់ ផ្លូក្រវ៉ាត់ក្រុង ដំបូក និង តាមមាត់ទឹក។





អត្ថបទដោយ៖ អ៊ាង សុផល្លែត Sophalleth>

» ដើមប្រក់ផ្លែជួយប៉ូវថ្លើម បំបាត់ជាតិពុល និងព្យាបាលជម្ងឺថ្លើម

- ដើមប្រក់ផ្លែ ជួយការពារការខូចថ្លើមពីសារធាតុពុលផ្សេងៗ និងការសេពគ្រឿងស្រវឹងដែលធ្វើឲ្យប៉ះពាល់ថ្លើមរបស់យើង។
- ជួយកាត់បន្ថយពីជម្ងឺមហារីកថ្លើម ដោយធ្វើឲ្យកោសិកាមហារីកលូតលាស់យឺត ប៉ុន្តែវាមិនសំលាប់កោសិកាមហារីកដោយផ្ទាល់ឡើយ។
- ជួយកម្ចាត់ពិសចេញពីថ្លើម មានគុណប្រយោជន៍ធ្វើឲ្យភ្នែកភ្លឺច្បាស់ ប៉ូវថ្លើម រួមទាំងអាចព្យាបាលជំងឺថ្លើមប្រភេទ B បានលទ្ធផលល្អទៀតផង។
- ដើមប្រក់ផ្លែអាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាមសម្រាប់អ្នក
មានជំងឺទឹកនោមផ្អែម ជួយសម្រួលដល់ការបត់ជើងតូចបានស្រួល និងជួយបំបាត់ក្រួសក្នុងតម្រងនោម និងបន្ថយសម្ពាធឈាម។
- ព្យាបាលអាការៈក្តៅខ្លួន ដោយដកដើមប្រក់ផ្លៃលាងអោយស្អាត ច្របាច់ក្នុងទឹកផ្តិលផឹកវាល្វីងមែនតែមានប្រសិទ្ធិភាពណាស់សម្រាប់គ្រុណក្តៅ។
- យើងអាចយកទាំងដើមទាំងឬសវាស្ងួតចំនួនប្រមាណ
១ក្តាប់ដៃដាក់ដាំជាមួយទឹក១កំសៀវពិសា១ឬ២កែវក្នុងមួយថ្ងៃសម្រាប់ជាការការពារ និងជំនួយសុខភាព។
កែសម្រួលដោយ៖ សុងហាក់ប្លុក
អត្ថបទដោយ៖​ អ៊ាង សុផល្លែត Sophalleth

» បើបងប្អូនកើតឫសដូងបាតហើយព្យាបាលដោយវិធីផ្សេងមិនជា
អាចប្រើវិធីនេះពូកែសក្តិសិទ្ធប្រើពេលតែមួយយប់
ជួយ share ដល់អ្នកដែលឈឺដូចជាការធ្វើបុណ្យផងដែរ!
*គ្រឿងផ្សំដែលអ្នកត្រូវការ៖
- ដំឡូងបារាំង ១ដុំ
- ប្រេងអូលីវ (Olive -អាចរកទិញបាននៅផ្សារទំនើបក្នុងតម្លៃ ១០,៥ ដុល្លារក្នុងមួយដប) ១ស្លាបព្រាកាហ្វេ។
*របៀបធ្វើ៖
- កោសយកសាច់ដំឡូង រួចលាយជាមួយប្រេងអូលីវ
- រួចយកល្បាយដំឡូងលាយរួចមួយចិបមកដាក់លើប៉ុងសំឡីទន់ៗ ហើយយកទៅបិទត្រង់មាត់ទ្វារធំ
- ទុកវាចោលមួយយប់ រួចដកបោះចោលនៅព្រឹកបន្ទាប់។
*នេះគឺជារបៀបប្រើឱសថធម្មជាតិនេះក្នុងករណីឫសដូងបាតកើតនៅខាងក្នុងជ្រៅ៖
- ហាន់ដំឡូងជាចំណិត រួចហើយកាត់វាមួយចំណិតវែងដូចចង្កឹះ
- ស្រោចប្រេងអូលីវពីលើចំណិតដំឡូងវែងនោះ រួចរុញវាចូលរន្ធគូទរបស់អ្នក
- ទុកវាចោលមួយយប់ ឫសដូងនឹងស្វិតទៅវិញ ហើយពេលអ្នកចាប់ផ្តើមបត់ជើងធំនឹងបានស្រួលឡើងវិញ។

អត្ថបទ៖ KhmerRead

វិធីសាស្រ្តសម្រកគីឡូនេះគឺផ្តល់ប្រសិទ្ធភាពនៃការរំលាយជាតិខ្លាញ់នៅក្នុងរាងកាយអ្នកដោយមិនបាច់ប្រឹងប្រែង។ ចេកបៃតង (ចេកខ្ចី) ទាំងនេះមានផ្ទុក ជាតិម្សៅខ្ពស់ ហើយពេលដែល បាក់តេរីនៅក្នុងក្រពះរបស់យើងបានបំលែងជាតិម្សៅនេះទៅជាជាតិអាស៊ីតដែលដុតរំលាយជាតិខ្លាញ់នៅក្នុងអាហារនានាដែលលោកអ្នកបរិភោគ ដូចនេះដំណើររំលាយអាហាររបស់អ្នកក៍ប្រព្រឹត្តទៅដោយរលូនដែរ។

ញ៉ាំចេកមួយផ្លែរៀងរាល់ព្រឹកមុនពេលញ៉ាំចំណីអាហារនានា ហើយប្រសិនបើអ្នកមានអារម្មណ៍ថាឃ្លានអ្នកអាចញ៉ាំដល់ពីរផ្លែបានដែរ។អំឡុងពេលអ្នកកំពុងតមអាហារអ្នកត្រូវផឹកទឹកអោយបានច្រើន ប៉ុន្តែជៀសវាងផឹកទឹកផ្លែឈើនានា។ មកដល់ពេលអាហារថ្ងៃត្រង់និងពេលល្ងាច អ្នកមិនគួរញ៉ាំចេកទាំងនេះទៀតទេ តែអ្នកអាចញ៉ាំអាហារដូចធម្មតាបានតែប៉ុន្តែពុំគួរញ៉ាំក្រោយពេលម៉ោង 7ល្ងាចឡើយ។


វិធីសាស្ត្រនេះបានកាត់បន្ថយបរិមាណអាហាររបស់អ្នកស្ទើរជិតពាក់កណ្តាលជាងពីមុន ហើយអ្នកគួរជៀសវាងអាហារបំពងផងដែរ។ អ្នកក៍មិនអាចញ៉ាំអាហារដែលមានជាតិស្ករច្រើននិងបង្អែមឡើយដំណាក់កាលនេះ។

ចំពោះការញ៉ាំវិញអ្នកត្រូវទំពារអាហារអោយម៉ត់ល្អដើម្បីសំរួលដល់ដំណើររំលាយអាហារ ហើយព្យាយាមសំរាកអោយបានគ្រប់គ្រាន់ ដោយយ៉ាងហោចណាស់ត្រូវចូលគេងយ៉ាងយូរត្រឹមម៉ោង10យប់។

ផឹកទឹកក្តៅឧណ្ឌៗមួយកែវពេលពោះនៅទទេរមិនទាន់ញ៉ាំអាហារនាពេលព្រឹក បន្ទាប់មកអាចញ៉ាំចេកបាន។ ក្នុងកំឡុងពេលយ៉ាងយូរ 7 ថ្ងៃ អ្នកនឹងស្រកប្រហែល 3 ទៅ 4 គីឡូជាមិនខានឡើយ។

ចំណុចដ៍គួរអោយចាប់អារម្មណ៍នោះគឺ អ្នកមិនចាំបាច់តមនូវអាហារដែលអ្នកចូលចិត្តនោះឡើយ។ អ្នកអាចញ៉ាំបានគ្រប់យ៉ាង ប៉ុន្តែវាជារឿងសំខាន់ដែលអ្នកមិនគួរញ៉ាំបំពេញពោះគ្រប់ពេលមិនអោយស្រកនោះទេ៕

ប្រភព៖ ហែលស៊ីធីប

ជួយចែករំលែកបន្តផងដូចជាការធ្វើបុណ្យផងដែរ! ថ្នាំព្យាបាលទឹកនោមផ្អែម

ទី១ : អ្នកទាំងអស់គ្នាត្រូវការដើម ដង្ហិត ដើមដង្ហិតមានពីរយ៉ាង ទី១ដង្ហិតតូចពណ៍រាងក្រហម
ទី២: ដើមដង្ហិតពណ៍ខៀវគេហៅថាដង្ហិតធំ ដង្ហិតទី២នេះឯងគឺជាដង្ហិតដែលត្រូវយកមកធ្វើថ្នាំ។

មួយមុខទៀតគឺដើមអំពិលប្រក់ផ្លែរ។

វិធីធ្វើៈ

កាប់ដើមដង្ហិតហាលវាអោយស្ងួត

ចិញ្ច្រាំដើមអំពិលប្រក់ផ្លែ ហើយហាលអោយស្ងួត

ដង្ហិត១គីឡូ ដាក់អំពិលប្រក់ផ្លែ៣ខាំ រួចចែកជា៧ចំណែក សម្រាប់ស្ងោរ៧កំសៀវហូបជាបន្ត។

បើសិន ជាមានមិត្ត ឬបងប្អូនគួរតែចំណាយពេលពិសារថ្នាំនេះចំនូនប្រាំពីរកំសៀវរួចទៅពិនិត្យជាតិស្ករ គឺបានកាត់បន្ថយជាតិស្ករហើយ បើសិនជាពិសារបានប្រាំពីរកំសៀវ អ្នកអាចពិសាទឹកក្រូចក៏បានដែរតែហាមដាច់ខាតកុំពិសាស្រា។
ប្រសិនបើមានមិត្តភក្តិ ឬបងប្អូនដែលមានកើតជំងឺទឹកនោមផ្អែមគួរតែជួយ Share ចែករំលែកអោយបងប្អូន ឬមិត្តភក្តិ នឹងបងប្រុសបងស្រី និងលោកពូអ្នកមីនបានឃើញទាំងអស់គ្នាផង។ ការចែករំលែកអោយមិត្តភក្តិបានឃើញ ផងដូចជាការធ្វើបុណ្យផងដែរ។


ប្រភពអត្ថបទដោយ៖ Chann Rithy

ដំណឹងល្អសម្រាប់អ្នកខ្សោយតម្រងនោម និងជំងឺតម្រងនោមរ៉ាំរៃ ព្យាបាលដោយឱសថនេះ បើលេបថ្នាំអស់លទ្ធភាពហើយ ជួយ share ចែករំលែកបន្តផងដូចជាការធ្វើបុណ្យផងដែរ!

ដំណឹងល្អសម្រាប់អ្នកខ្សោយតម្រងនោម និងជំងឺតម្រងនោមរ៉ាំរៃព្យាបាលដោយឱសថនេះ បើលេបថ្នាំអស់លទ្ធភាពហើយ ជួយ share ចែករំលែកបន្តផងដូចជាការធ្វើបុណ្យផងដែរ!

ជំងឺខ្សោយតម្រងនោម វាធ្វើឲ្យអ្នកជំងឺពិសាបាយមិនបាន ធុំក្លិនមាត់ ក្អួតចង្អោរ ស្រកទម្ងន់ កើតទឹកនោមផ្អែម ហើមសាច់ និងការលើសសម្ពាធឈាមធ្ងន់ធ្ងរ និងហើមសួតដែលជាសញ្ញាត្រូវព្យាបាលបន្ទាន់។
* វិធីជួយព្យាបាលគឺ៖
– ស្លឹក ញ ៨សន្លឹក (យកស្លឹកខ្ចីល្មម) និងទឹកស្អាត១លីត្រ
– យកវាទៅហាលនឹងខ្យល់ឲ្យស្ងួតបន្តិច ព្រោះវាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះមានប្រសិទ្ធិភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត កុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គីសនី ពីព្រោះកំដៅខ្លាំងពេកវាធ្វើឲ្យបាត់បង់មេថ្នាំ និងប្រសិទ្ធិភាពរបស់វា។
– ដាក់ដាំទឹក១លីត្រឲ្យពុះ រួចដាក់ស្លឹកញចូល និងបន្ថយភ្លើង រួចរំងាស់រយៈពេល១០ឬ១៥នាទី។
– ទុកវាឲ្យត្រជាក់សិនចាំផឹក តែនេះមានប្រសិទ្ធិភាពត្រឹមរយៈពេល៧-៨ម៉ោង ហើយអាចក្លាសេបានសម្រាប់ផឹកបានតែមួយថ្ងៃទេ។
– ត្រូវផឹកទឹកនេះ ៣ដងក្នុងមួយថ្ងៃ ម្តង១កែវមុនពេលបាយ រយៈពេល៣ខែ មិនត្រូវខកខាននោះទេ តែនេះងាយស្រូបយកនៅពេលក្រពះទទេ។
– ក្រោយផឹកបាន៣០ថ្ងៃត្រូវទៅឲ្យគ្រូពេទ្យពិនិត្យថាតើជម្ងឺបាន
ធូរស្រាល ឬអត់ ហើយប្រសិនបើរោគសញ្ញានៅមានត្រូវនៅបន្តផឹកដដែលរហូតបាន៣ខែ ត្រូវទៅពិនិត្យម្តងទៀត និងត្រូវបន្តផឹកដើម្បីឲ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់។
ដកស្រង់ពីលោក៖ អ៊ាង សុផល្លែត
ឯកសារយោង៖ bongrean.com




បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលមានជំងឺគ្រួសក្នុងប្រមាត់សូមធ្វើការអានអត្ថបទមួយនេះដែលបានចែកចាយដោយប្អូន Sok Njong បង្ហាញពីថ្នាំ ព្យាបាលពូកែសក្ត័សិទ្ធ ដោយមិនចំណាយប្រាក់ព្យាបាលជំងឺគ្រួសក្នុងប្រមាត់។ សូមអានទាំងអស់គ្នា!

– អាការៈជំងឺ៖ ឈឺពោះខ្លាំង ឈឺមិនបាត់ ឧស្សាហ៍ទាស់នោមទៅពិនិត្យបើមានគ្រួស។

សាកថ្នាំនេះទៅធានាថាបាត់ពិតប្រាកដ!
អ្នកម្តាយខ្ញុំផ្ទាល់គាត់បានជាសះស្បើយហើយ ហើយប្រហែលជាជាងពីរខែកន្លងទៅនេះក្មួយបានប្រាប់បងស្រីម្នាក់នៅក្នុងភូមិគាត់ក៏បានសាកមើល បានប្រហែលមួយខែក្មួយសួទៅគាតថាគាត់ឈប់ឈឺទៀតហើយគាត់បានប្រាប់ខ្ញុំថាថ្នាំនេះពិតជាពូកែពិតមែន!
*របៀបប្រើ៖
យកដើមបិតផ្ទុស ហាលអោយស្ងួតដោយខ្យល់មិនអោយត្រូវ
កំដៅថ្ងៃទេ ហើយកថ្នាំដែលហាលស្ងួតមួយដៃធំដាំជាមួយ
ទឹកមួយលីត្រ ដាំអោយពុះរយៈពេល១០នាទី យកមកហូបធម្មតា
រាល់ពេលជំនួសទឹកធម្មតា។

ថ្នាំនេះគ្មានក្លិនគ្មានរសជាតិអ្វីទាំងអស់ ដូចទឹកធម្មតា ដើមនេះប្រហែលទីជនបទបានមានដុះ។
រយៈពេល១ខែឡើងនឹងបានផលធូរស្បើយ។
អរគុណក្មួយ Sok Njong ដែលបានផ្ញើរមកខ្ញុំដើម្បីចែករំលែកបន្តដល់បងប្អូនខ្មែរយើង


ដកស្រង់អត្ថបទពីលោក៖ អ៊ាង សុផល្លែត

#ដំណឹងល្អសម្រាប់បងប្អូនដែលឈឺខ្នង ចង្កេះរ៉ាំរៃ ជាប់សរសៃ ពិសាថ្នាំនេះដោយមិនអស់ប្រាក់ឡើយ មុននឹងសម្រចចិត្តទៅវះកាត់ ជួយ share ចែករំលែកបន្តដូចជាការធ្វើបុណ្យផងដែរ!

ដំណឹងល្អ សម្រាប់បងប្អូនដែលឈឺខ្នង ចង្កេះរ៉ាំរៃ ជាប់សរសៃ ពិសាថ្នាំនេះដោយមិនអស់ប្រាក់ឡើយ មុននឹងសម្រចចិត្តទៅវះកាត់
ជួយ share ចែករំលែកបន្តដូចជាការធ្វើបុណ្យផងដែរ!

*វិធីធ្វើ៖
– យកម្រេចខ្មៅចំនួន៣០គ្រាប់ (ម្រេចសុទ្ធល្អ) បុកឲ្យម៉ដ្ឋ លាយទឹកដូងខ្ចីល្មម១ផ្លែមិនយកចាស់ទេ
– ពិសាទឹកនេះដូងលាយរួចនេះ១ផ្លែ ពេលហូបបាយល្ងាចរួច២០នាទី មួយអាទិត្យហូបតែមួយដងទេ អ្នកឈឺក្រពះ ស្រ្តីមានផ្ទៃពោះមិនត្រូវហូបទេ។

ដកស្រង់ពីលោក៖ អ៊ាង សុផល្លែត




មានសង្ឃឹមហើយ សម្រាប់អ្នកដែលកើតជំងឺអាឡែហ្ស៊ីនិងជួយឲ្យអាយុវឌ្ឍនៈ បំប៉នរាង្គកាយឲ្យរឹងមាំឈ្នះជំងឺជួយចែករំលែកបន្តផងដូចជាការធ្វើបុណ្យផងដែរ!

*ធាតុផ្សំ៖
- ម្រេចខ្មៅ ប្រមាណ១០០ គ្រាប់
- ខ្ញីស្រស់ៗ១មើមហាន់ជាចំណិតស្ដើងៗ
- ចេកណាំវ៉ាទុំដោយធម្មជាតិ ១ស្និត បើបានទុំលើដើមរឹតតែល្អ
- ទឹកឃ្មុំធម្មជាតិ ។
* វិធីធ្វើ៖
- យកម្រេចខ្មៅកិនបំបែកតែកុំឲ្យបែកម៉ដ្ឋពេក
- បន្ទាប់មកយកម្រេចកិននេះ និងចំណិតខ្ញី ដែលហាន់រួចហើយ ដាក់រៀងបាតដបកែវ
- បកចេកណាមវ៉ាដាក់រៀងតាំងជាជួរត្រង់ ពីលើ
- រួចហើយចាក់ទឹកឃ្មុំ អោយល្មមលិចចេក ហើយបិទគ្របដប អោយត្រាំទុកចោល បីថ្ងៃ។
* វិធីប្រើ៖
- យកផ្លែចេកដែលត្រាំនោះមកទទួលទានព្រឹកមុនអាហារ២០នាទី មួយផ្លែ និងល្ងាចមួយផ្លែ
- បើចេកអស់យើងអាចបន្ថែមចេកត្រាំទៀតក៏បាន។
គុណប្រយោជន៍៖ ជួយបំប៉នរាងកាយឱ្យរឹងមាំ និងព្យាបាលរោគ Allergy (អាឡែហ្ស៊ី) អោយជាបានផងដែរ។
បច្ចុប្បន្ន វិធីនេះមានជនជាតិថៃជាច្រើន និយមធ្វើទុកទទួលទាន ដើម្បីសុខភាព ហើយមានលោកតាម្នាក់ គាត់ធ្វើទុកទទួលទានរាល់ថ្ងៃ គាត់អាយុ ៨២ ឆ្នាំហើយ រាងកាយក៏នៅរឹងមាំ ដោយគាត់បានប្រាប់ថា គាត់ធ្លាប់មានសុខភាពទន់ខ្សោយទាំងឈឺចុកចាប់រាងកាយ គាត់ក៌ធ្វើថ្នាំនេះទទួលទានតាំងតែអាយុ ៥២ ឆ្នាំ មកម្លេះ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត


» ព្យាបាលរលាកខ្នែងពោះវៀន រាកមួល ប្រើពេល ៥ម៉ោង
ហើយរលាកក្រពះ ពោះវៀនតែ ៧ថ្ងៃ នឹងជាដាច់
ជួយ share ចែករំលែកបន្តដល់អ្នកដែលឈឺផង!

នេះជាព័ត៌មានគួរឲ្យរីករាយ និងបង្កប់ការងឿងឆ្ងល់ តែវាជារឿងពិត ត្រូវបានចុះកម្មសិទ្ធិបញ្ញានៅប្រទេសរុស្ស៊ី។

*រូបមន្តគឺៈ
- សំបកទទឹមក្រៀម ពី 10-12 gram
- ទឹកក្តៅពុះ 200 ml
*អនុវត្តៈ
- ដាក់សំបកទទឹមក្រៀម ចូលក្នុងកែវទឹកក្តៅ
- យកគំរបបិទឲ្យជិត ទុកក្នុងរង្វង់ពី ២៥-៣០ នាទី
ឱសថបូរាណព្យាបាលរោគក្រពះ ប្រព័ន្ធរំលាយអាហារ ត្រូវបានរៀបចំរួច។
*របៀបប្រើព្យាបាលៈ
- ចំពោះរោគរាកមួល រាករូស អាសន្នរោគ រលាកខ្នែងពោះវៀនៈ ក្រោយពេលត្រាំក្នុងទឹកក្តៅពី ២៥-៣០ នាទី, ចូរអ្នកផឹក 1/2 កែវ (100 ml) ។ ប្រសិនបើអការរោគមានការថយចុះ គឺពុំចាំបាច់ផឹកទៀតទេ។ ប៉ុន្តែ បើពុំទាន់ធូរស្បើយទេ ចូរបន្តផឹកទឹកថ្នាំដែលនៅសល់ក្រោយពេលផឹកលើកដំបូង ៣ម៉ោង។ អ្នកនឹងដឹងលទ្ធផលនៅ ៥ម៉ោង ក្រោយ។
*វិធីប្រើសំរាប់រោគរលាកក្រពះ រលាកពោះវៀនតូច និងពោះវៀនធំៈ
- អ្នកយកទឹកថ្នាំកន្លះកែវ (100 ml) ចែកជា ៤ ចំណែកស្មើៗគ្នា ។ ក្នុង១ចំណែកស្មើនឹង 25 ml ផឹកពេលព្រឹកពោះទទេ។ ដូចគ្នានេះ អ្នកផឹកពេលថ្ងៃត្រង់ ល្ងាច និងយប់ (មុនពេលចូលដំណេក)។
ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវផឹកឲ្យបានទៀងទាត់ រយៈពេលជាប់ក្នុង ៧ ថ្ងៃនោះជំងឺខាងលើនឹងរលាយបាត់ ។
*** កំណត់ចំណាំ
- ដើម្បីមានប្រសិទ្ធភាពពេញលេញ គប្បីជ្រើសយកផ្លែទទឹមស្អាតពុំមានគីមី បកយកសំបក រួចហាលឲ្យក្រៀម ទុកប្រើប្រាស់ចែករំលែក។
- អំឡុងពេលពិសារថ្នាំនេះ ហាមកុំឲ្យផឹកគ្រឿងស្រវឹង ហើយហូបចុកធម្មតា ៕
ប្រភព៖ កណិការ / cen.com.kh

ទឹក​ឃ្មុំ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាឱសថ​​ដ៏ល្អ​បំផុត​សម្រាប់​សុខ​ភាព​ និង​អាច​ព្យាបាល​ជំងឺ​មាន​ប្រសិទ្ធិ​ភាព​បំផុត​ ប្រ​សិន​បើ​អ្នក​ប្រើ​ប្រាស់​បាន​ត្រឹមត្រូវ។ ទោះ​ជាយ៉ាង​ណាក៏​ដោយ​អ្នក​ជំងឺ​ ៥ ប្រភេទ​មិន​គួរ​ញ៉ាំ​ទឹក​ឃ្មុំ​ដាច់​ខាច ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សុខភាព​ទ្រុឌ​ទ្រោម​កាន់តែ​ខ្លាំងឡើង។




The problem grows belly fat can disrupt the appearance and give some serious negative effects for you. Such people do not feel comfortable for the self, because they feel really very difficult to see.

In addition, the growing too much belly fat can lead to heart disease, diabetes, heart disease and cancer tiring. So is there anything that can help lose belly fat fast?

Do not forget to eat breakfast
We know that some of you may wonder how to do this can be helpful in losing belly fat, how to? Does eating breakfast is associated with losing belly fat? According to the experts have said that if you eat breakfast about an hour later wakes up and you will make a wonderful thing for themselves, because it will help insulin and reduce the number of bad cholesterol that grow fat belly. At the same time, eat breakfast with protein and fiber, such as eggs, fruits and vegetables.

Stay away from foods that cause belly fat
These foods should be avoided away if you want to lose belly fat. These foods, such as crackers, cakes sweet and rehabilitation package.

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.