1 #ប៉ារ៉ាសិត 1 #ម្ហូបកំចាត់ប៉ារ៉ាសិត 1 ក្រពះ 1 ក្រពេញប្រូស្តាត 1 គ្រួស 1 ចង្កេះ 5 ចំណេះដឹងទូទៅ 1 ជំងឺបេះដូង 1 ជំងឺអាឡែហ្ស៊ី 1 ជម្ងឺក្អកខេះៗ 1 ជម្ងឺខ្វះឈាមក្រហម 1 ជាតិពុល 2 ជាតិស្កក្នុងឈាម 1 ជាតិអាស៊ីតអ៊ុយរិច 1 ឈឺខ្នង 1 ឈឺធ្មេញប្រើស្លឹកម្លូ 1 ឈឺសន្លាក់ដៃជើង 1 ដោះ 1 តម្រងរោម 1 ត្រប់ស្រួយ 1 ត្រួយស្វាយ 2 ថ្លើម 1 ទឹកដូងនិងគ្រោះថ្នាក់ 1 ទឹកនោមផ្អែម 1 បូសពិស 1 ប្រឆាំងជំងឺមហារីក 1 ប្រដាប់ភេទ 1 ប្រទៀលកន្ទុយក្រពើ 1 ប្រមាត់ 1 ផ្លែទៀប 1 ពពាយ 2 ពោះវៀន 1 ព្យាបាលជម្ងឺគាំងបេះដូង 1 ភ្នែក 1 មហារីក 1 មុនជាំ 1 មេរោគក្រពះ 1 រមៀតនឹងការព្យាបាល 1 វីធីសាស្រ្ត 1 វីធីសាស្រ្តធម្មជាតិ 1 វីធីសាស្រ្តព្យាបាលធម្មជាតិ 1 សត្វល្អិត 1 សំរងខ្លាញ់ក្បាលពោះ 1 សាច់ដុំ 13 សុខភាព 1 សុខភាពបន្តពូជ 1 សុខភាពមាតា 1 សូម​ប្រយ័ត្ន 1 សួត 1 ស្រកទំងន់ 1 ស្លឹក​ម្លូ​ 1 ឬសដូងបាត 23 ឱសថធម្មជាតិ 1 ឲ្យល្បែកមុខម៉ដ្ឋរលោង

ដំណឹង​ល្អ​សម្រាប់​អ្នក​កើតរោគ​ក្រពះ​! គ្រឿងផ្សំ​ធម្មជាតិ ២ នេះ​សម្លាប់​បាក់តេរី​បង្ក​មេរោគ​ក្រពះ​បាន​យ៉ាង​ឆាប់រហ័ស​


ដំណឹង​ល្អ​សម្រាប់​អ្នក​កើតរោគ​ក្រពះ​! គ្រឿងផ្សំ​ធម្មជាតិ ២ នេះ​សម្លាប់​បាក់តេរី​បង្ក​មេរោគ​ក្រពះ​បាន​យ៉ាង​ឆាប់រហ័ស​

​    ​បាក់តេរី​ក្នុង​ក្រពះ ឬ​ជំងឺ​ឈឺក្រពះ​សព្វថ្ងៃ​គឺជា​ជំងឺ​ទូទៅ​មួយ​ទៅហើយៗ​ការព្យាបាល​ទៀតសោត​ក៏ត្រូវ​ចំណាយពេល​យូរ និង​មានការ​លំបាក​ថែមទៀត​។

​    ​ទោះយ៉ាងណា មាន​ឱសថ​ធម្មជាតិ​មួយ​អាច​ប្រឆាំងនឹង​បាក់តេរី​ដែល​រកឃើញ​ក្នុង​ក្រពះ​។

​    ​***​ផ្លែ​ល្វា​ត្រាំ​ក្នុង​ប្រេង​អូ​លី​
​    ​ផ្លែ​ល្វា​ត្រាំ​ក្នុង​ប្រេង​អូ​លីវ​គឺជា​ឱសថ​ធម្មជាតិ​ដ៏​ល្អ​បំផុត​សម្រាប់​ប្រឆាំងនឹង​បាក់តេរី​ក្នុង​ក្រពះ​។ ដាក់​ផ្លែ​ល្វា​ស្ងួត​មួយចំនួន​ចូលទៅក្នុង​កែវ​មាត់ធំ​មួយ រួចហើយ​ចាក់​វា​ចូលទៅក្នុង​ប្រេង​អូ​លីវ​ដែល​មិនទាន់​កែច្នៃ​។ អ្នក​អាច​កាត់​ផ្លែ​ល្វា​ជា​បួន​កំណាត់​ក៏បាន​។

​    ​ប្រេង​អូ​លីវ​និង​ផ្លែ​ល្វា​នៅក្នុង​កែវ​ត្រូវ​ទុកចោល​រយៈពេល​យ៉ាងតិច ៤០ ថ្ងៃ រួច​បន្ទាប់ពីនោះ​សូម​ទទួលទាន​ផ្លែ​ល្វា​មួយ​ផ្លែ (​ឬ​បួន​ដុំ​ដែល​កាត់​ជា​កង់​) ពេល​ពោះ​ទទេរ​រៀងរាល់​ព្រឹក​។ ប្រសិនបើ​អ្នក​មិនអាច​រង់ចាំ​ដល់​រយៈពេល ៤០ ថ្ងៃ​ទេ សូម​ធ្វើ​ឱសថ​នេះ​ចំនួន​ពីរ​កែវ ហើយ​ចាប់ផ្តើម​ទទួលទាន​ផ្លែ​ល្វា​មួយថ្ងៃ មួយ​ផ្លែ​បន្ទាប់ពី​ទុក​បាន ៧ ថ្ងៃ​។

​     ដើម្បីឱ្យ​ការព្យាបាល​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ត្រូវ​កែសម្រួល​របប​អាហារ​របស់​អ្នក​។

​    ​ត្រូវ​ចាប់ផ្តើម​ទទួល​អាហារ​ដែល​ឆ្អិន​ល្មមៗ​តែប៉ុណ្ណោះ ដោយ​ចៀសវាង​ការហូប​ហឹរ​ពេក ជាពិសេស​ចៀស​ឱ្យ​ឆ្ងាយ​ពី​អាហារ​ក្តៅ​។ ហើយ​មួយទៀត​គឺ​ចៀសវាង​អាហារ​ជូរៗ ក្នុងនោះ​ក៏មាន​ទាំង​សាច់​សម្បូរ​ខ្លាញ់ ជាពិសេស​ផលិតផល​សាច់​កែច្នៃ​ផងដែរ​។ ការ​ចម្អិន​អាហារ​ជាមួយ​ប្រេង​អូ​លីវ​មិនទាន់​ចម្រាញ់​គឺជា​រឿង​រឹតតែ​ល្អប្រសើរ​។

​    ​ប្រេង​អូ​លីវ និង​ផ្លែ​ល្វា​ផ្ទុក​ទៅដោយ​សារធាតុចិញ្ចឹម​ដ៏​សំខាន់​ជាច្រើន​ដែល​ល្អ​សម្រាប់​សុខភាព​។ វា​បាន​បង្ហាញថា ការ​ផ្សំគ្នា​រវាង​ប្រេង​អូ​លីវ​និង​ផ្លែ​ល្វា​អាច​ព្យាបាល​ជំងឺ​អារ ឬ​ស​ដូង​បាត ជំងឺ​ក្រពះ​ពោះវៀន ការ​ទល់លាមក ជំងឺ​រលាក​ទងសួត និង​ជំងឺហឺត​ផងដែរ​៕
[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.