
ការឈឺចាប់ដោយសារត្បៀតសរសៃប្រសាទ Sciatica បង្កការប៉ះពាល់ដល់ត្រគាក ជើង ចង្កេះ និងខ្នង វាអាចបណ្ដាលមកពីដំណើរដេកដើរឈរអង្គុយមិនត្រឹមត្រូវ បញ្ហាសុខភាពរាងកាយ និងកត្តាផ្សេងៗទៀត។ ការឈឺចាប់សរសៃនេះអាចបង្កគ្រោះថ្នាក់ដូចជា ប៉ះពាល់ដល់ការងារ និងជីវិតរស់នៅប្រចាំថ្ងៃ ថមថយការងារដែលពឹងកម្លាំងបាយ និងពិបាកគេង។
ប៉ុន្ដែអ្នកអាចដោះស្រាយបញ្ហានេះដោយប្រើគ្រឿងផ្សំមួយនេះ។
* រមៀត
រមៀតគឺជាឱសថមួយដែលមានអត្ថប្រយោជន៍ច្រើនហួសថ្លែងក្នុងចំណោមគ្រឿងទេសផ្សេងៗទៀត ព្រោះវាមាននូវលក្ខណៈសម្បតិ្តបង្ការការរលាក និងប្រឆាំងអុកស៊ីតកម្ម។ គុណសម្បត្តិនេះជួយព្យាបាលបញ្ហាសុខភាពដូចជាប្រព័ន្ធរំលាយអាហារ កូឡេស្តេរ៉ុលឡើងខ្ពស់ និងឈឺក្បាល។ល។ រមៀតក៏អាចបង្កើនការរំលាយអាហារ និងប្រព័ន្ធភាពស៊ាំរបស់អ្នកផងដែរ។
អ្នកអាចរីករាយជាមួយនឹងអត្ថប្រយោជន៍របស់វាដោយគ្រាន់តែដាក់រមៀតមួយដុំតូចចូលក្នុងទឹកតែរបស់អ្នក ហើយពិសាជាប្រចាំ លោកអ្នកនឹងអាចបំបាត់អាការៈឈឺសរសៃនេះបន្តិចម្តងៗរហូតទាល់តែជាសះស្បើយ។ ហើយជម្រើសមួយទៀត គឺលោកអ្នកអាចកិនរមៀតលាយជាមួយនឹងប្រេងអូលីវ ហើយបិតទៅលើកន្លែងឈឺចាប់ជាការស្រេច៕
=