1 #ប៉ារ៉ាសិត 1 #ម្ហូបកំចាត់ប៉ារ៉ាសិត 1 ក្រពះ 1 ក្រពេញប្រូស្តាត 1 គ្រួស 1 ចង្កេះ 5 ចំណេះដឹងទូទៅ 1 ជំងឺបេះដូង 1 ជំងឺអាឡែហ្ស៊ី 1 ជម្ងឺក្អកខេះៗ 1 ជម្ងឺខ្វះឈាមក្រហម 1 ជាតិពុល 2 ជាតិស្កក្នុងឈាម 1 ជាតិអាស៊ីតអ៊ុយរិច 1 ឈឺខ្នង 1 ឈឺធ្មេញប្រើស្លឹកម្លូ 1 ឈឺសន្លាក់ដៃជើង 1 ដោះ 1 តម្រងរោម 1 ត្រប់ស្រួយ 1 ត្រួយស្វាយ 2 ថ្លើម 1 ទឹកដូងនិងគ្រោះថ្នាក់ 1 ទឹកនោមផ្អែម 1 បូសពិស 1 ប្រឆាំងជំងឺមហារីក 1 ប្រដាប់ភេទ 1 ប្រទៀលកន្ទុយក្រពើ 1 ប្រមាត់ 1 ផ្លែទៀប 1 ពពាយ 2 ពោះវៀន 1 ព្យាបាលជម្ងឺគាំងបេះដូង 1 ភ្នែក 1 មហារីក 1 មុនជាំ 1 មេរោគក្រពះ 1 រមៀតនឹងការព្យាបាល 1 វីធីសាស្រ្ត 1 វីធីសាស្រ្តធម្មជាតិ 1 វីធីសាស្រ្តព្យាបាលធម្មជាតិ 1 សត្វល្អិត 1 សំរងខ្លាញ់ក្បាលពោះ 1 សាច់ដុំ 13 សុខភាព 1 សុខភាពបន្តពូជ 1 សុខភាពមាតា 1 សូម​ប្រយ័ត្ន 1 សួត 1 ស្រកទំងន់ 1 ស្លឹក​ម្លូ​ 1 ឬសដូងបាត 23 ឱសថធម្មជាតិ 1 ឲ្យល្បែកមុខម៉ដ្ឋរលោង

ផ្លែទៀប ជួយកាត់បន្ថយជម្ងឺគាំងបេះដូង ជួយដល់ភ្នែក ជម្ងឺខ្វះឈាមក្រហម

» ផ្លែទៀប ជួយកាត់បន្ថយជម្ងឺគាំងបេះដូង ជួយដល់ភ្នែក ជម្ងឺខ្វះឈាមក្រហម

១. ជួយដល់ស្បែក និងសក់៖ វាមានផ្ទុកវីតាមីន A ដែលវាអាចជួយអោយស្បែកយើងមានសភាពរលោង និងក្មេងជាងវ័យ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយអោយសក់យើងភ្លឺរលោងផងដែរ។
២. ជួយដល់ភ្នែក៖ វីតាមីន A ដែលមាននៅក្នុងផ្លែឈើមួយនេះ​ អាចជួយការពារ ភ្នែកយើងអោយជៀសផុតពីប្រត្តិកម្មផ្សេងៗ។
៣. ជួយអោយឡើងទម្ងន់៖ ទទួលទានផ្លែឈើនេះអាចធ្វើអោយអ្នកឡើងទម្ងន់បានពីព្រោះវាមានផ្ទុកជាតិ Calories ដែលវាមិនមានផល់ប៉ះពាល់ ដល់សុខភាពអ្នកទេ។
៤. ជួយអ្នកអោយជៀសផុតពីជម្ងឺហឺត៖ វាមានផ្ទុកវីតាមីន B6 ដែលជួយអ្នកមិនអោយកើត ជម្ងឺរលាកទងសួត និងជៀសផុតពីជម្ងឺហឺត។
៥. កាត់បន្ថយការកើតជម្ងឺគាំងបេះដូង៖ ជាតិម៉ាញ៉េស្យូម ដែលមាននៅក្នុងផ្លែឈើមួយនេះ អាចកាត់បន្ថយការកើត ឡើងនៃជម្ងឺគាំងបេះដូង។​ មិនត្រឹមតែប៉ុណ្ណោះ ជាតិខនិជ ដែលមាននៅក្នុងផ្លែឈើនេះ អាចជួយសម្រួលដល់សសៃឈាមបេះដូងកុំធ្វើការលើសកម្រិត។
៦. ជួយអោយសំពាធឈាមមានសភាពធម្មតា៖ ជាតិប៉ូតាស្យូមធ្វើអោយសំពាធឈាមនៅ ក្នុងរាងកាយមានកម្រិតទាប ដែលវាល្អសម្រាប់សសៃឈាមរបស់យើង ពីព្រោះនៅពេលដែល យើងមានសំពាធឈាមខ្ពស់ សសៃឈាមរបស់យើងមានរីកធំ​ដែលអាចបង្កអោយសសៃឈាមដាច់បាន។
៧.កាត់បន្ថយខ្លាញ់ក្នុងសសៃឈាម៖ វាមានផ្ទុកសារធាតុម្យ៉ាងឈ្មោះ Niacin ដែលជួយបង្កើនខ្លាញ់ដែល្អសម្រាប់ទ្រទ្រង់រាងកាយយើង។ មានក៏មានជាតិ Fiber ដែលជាតិ Fiber នេះជួយកម្ចាត់ខ្លាញ់ដែលមិនល្អនៅក្នុងសសៃឈាម។
៨. ជួយអោយអ្នកជៀសផុតពីជម្ងឺខ្វះឈាមក្រហម៖ នៅពេលដែលកាយយើងខ្វះសារធាតុខនិជ ការផលិតគ្រាប់ឈាមក្រហមនៅក្នុងរាងកាយ របស់យើងក៏មានការថយចុះផងដែរ។ ហើយនៅក្នុងផ្លែឈើមួយនេះ​មានផ្ទុកសារធាតុខនិជ ដែលអាចជួយដល់រាងការយក្នុងការផលិតឈាមក្រហម។
៩. ជួយបន្ថែមថាមពល៖ វាមានផ្ទុកវីតាមីន B1 ដែលមានឈ្មោះមួយទៀតថា Thiamine ដែលវានេះអាចជួយរាងកាយបំលែងអាហារទៅចញ្ចឹមដល់រាងកាយ។
១០. ជួយដល់ឆ្អឹង៖ ក្រៅពីជាតិកាល់ស្យូមអាចជួយអោយាឆ្អឹងរឹងមាំ ក៏មានសារជាតិផ្សេងទៀតផងដែរ ដែលអាចជួយដល់ឆ្អឹងដូចជាជាតិម៉ាញ៉េស្យូម មាននៅក្នុងផ្លែទៀប​ ហើយជាតិម៉ាញ៉េស្យូមនេះមាននៅក្នុងវីតាមីនD ដែលវាអាចពង្រឹងឆ្អឹងអោយរឹងមាំ និងជៀសផុតពីជម្ងឺពុកឆ្អឹង។

អត្ថបទ៖ ខ្មែរណូត=

អត្ថបទមានប្រយោជន៍


[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.